នាយករដ្ឋមន្ត្រីចិនត្រឡប់មកទីក្រុងប៉េកាំងវិញ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីចិន លោក លីឈាង (Li Qiang) បានត្រឡប់មកដល់ទីក្រុងប៉េកាំងវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំទៀងទាត់លើកទី៣១ រវាងប្រមុខរដ្ឋាភិបាលចិន និងរុស្ស៊ី នៅទីក្រុងសាំងប៉េទឺប៊ឺហ្គ ប្រទេសរុស្ស៊ី។
គណៈប្រតិភូដែលអមដំណើរលោក លី ឈាង រួមទាំងលោក វូ ចឹងឡុង (Wu Zhenglong) ទីប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋក៏បានត្រឡប់មកវិញតាមជើងហោះហើរតែមួយនោះដែរ។
នៅពេលចាកចេញពីទីក្រុងសាំងប៉េទឺប៊ឺហ្គ លោក លី ឈាង ត្រូវបានជូនដំណើរនៅឯព្រលានយន្តហោះដោយមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងលោកចាង ហានហ៊ុយ (Zhang Hanhui) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





