រដ្ឋាភិបាលថ្មីរបស់ប្រទេសរូម៉ានីចូលកាន់តំណែង
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋាភិបាលថ្មីរបស់ប្រទេសរូម៉ានី ដែលដឹកនាំដោយលោក លូកា នីកូឡេស្កូ (Luca Niculescu) បានស្បថចូលកាន់តំណែងនៅចំពោះមុខប្រធានាធិបតីរូម៉ានី លោក នីកូស័រ ដាន (Nicusor Dan) នៅឯវិមាន Cotroceni កាលពីល្ងាចថ្ងៃអង្គារ។
សភាប្រទេសរូម៉ានីបានអនុម័តរដ្ឋាភិបាលរបស់លោក នីកូឡេស្កូកាលពីថ្ងៃអង្គារ ដោយមានសមាជិកសភាចំនួន ២៨០រូបបានបោះឆ្នោតគាំទ្រដែលនេះជាការបញ្ចប់វិបត្តិនយោបាយដែលបានអូសបន្លាយអស់រយៈពេលជិត ៦ខែនៅក្នុងប្រទេសនេះ។
នៅក្នុងសុន្ទរកថារបស់លោក លោក ដាន បានថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រី លោក អ៊ីលី បូឡូចាន (Ilie Bolojan) និងគណៈរដ្ឋមន្ត្រីដោយលោកបានបន្ថែមថា ប្រជាជនរូម៉ានីរំពឹងថានឹងមានកំណែទម្រង់នានាហើយកំណែទម្រង់ទាំងនេះត្រូវតែអនុវត្តឱ្យបាន ឬយ៉ាងហោចណាស់ក៏ត្រូវចាប់ផ្តើមអនុវត្តដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





