អាហ្វហ្គានីស្ថានប្រមូលផលស្រូវសាលីបាន ៥,១៥លានតោនកើនឡើង ១៣,៤% បើធៀបនឹងឆ្នាំមុន
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងកសិកម្ម ធារាសាស្ត្រនិងបសុសត្វ បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្នុងឆ្នាំនេះ ប្រទេសអាហ្វហ្គានីស្ថានទទួលបានទិន្នផលស្រូវសាលីចំនួន ៥,១៥លានតោន ដែលកើនឡើង ១៣,៤% បើធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ដំណាំស្រូវសាលីត្រូវបានដាំដុះលើផ្ទៃដីចំនួន ១,៩៧លានហិកតាដែលស្មើនឹងប្រហែល ៦៨% នៃផ្ទៃដីដែលអាចដាំដុះបានទាំងអស់នៅក្នុងប្រទេស។
របាយការណ៍បានបញ្ជាក់ថា ទោះបីជាទិន្នផលមានការកើនឡើងក៏ដោយ ប៉ុន្តែតម្រូវការស្រូវសាលីក្នុងប្រទេសសម្រាប់ឆ្នាំនេះមានចំនួន៧,០៩លានតោនដែលធ្វើឱ្យមានការខ្វះខាតចំនួន ១,៩៤លានតោន។
កាលពីឆ្នាំមុន ប្រទេសអាហ្វហ្គានីស្ថានផលិតស្រូវសាលីបានចំនួន៤,៥៤លានតោននៅលើផ្ទៃដីដាំដុះចំនួន ១,៨៩លានហិកតា ដែលរួមមានទាំងដីដែលមានប្រព័ន្ធធារាសាស្ត្រ និងដីដែលពឹងផ្អែកលើទឹកភ្លៀង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





