ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងជូនដល់មន្ដ្រីរាជការ ក្រោមឱវាទក្រសួង
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦–នៅទីស្ដីការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស.អ.យ. នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងជូនដល់មន្ដ្រីរាជការនៅថ្នាក់កណ្ដាល និងរាជធានី-ខេត្ត ក្រោមឱវាទក្រសួង ស.អ.យ. ចំនួនប្រមាណ ១៨៥នាក់ ។
ឯកឧត្តម ប្រាក់ សុខយូរ បានលើកឡើងថា មន្ដ្រីរាជការក្រោមឱវាទក្រសួង មន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹង របស់ខ្លួនដើម្បីបម្រើការងារឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ ក្នុងលិលកខាសាលាដែលត្រូវបណ្តុះបណ្តាល លើមុខវិជ្ជាដែល កិច្ចការរដ្ឋបាល ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ដ្រីរាជការ និងការអនុវត្តវិធានការគន្លឹះក្នុងរដ្ឋបាលសាធារណៈ ។


សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បើកសិក្ខាសាលា នេះដើម្បីចែករំលែកចំណេះដឹង ស្តីពីមូលនិធិរដ្ឋសម្រាប់គាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





