តម្លៃប្រេងឥន្ធនៈ នៅ កម្ពុជា ប្រេងសាំង ធម្មតា (ចុះថ្លៃ ៣០០រៀល) តម្លៃ៥,០៥០រៀល ខណៈប្រេងម៉ាស៊ូត (តម្លៃដដែល)៥,៥៥០រៀល អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មនៅថ្ងៃ ទី ២១ ខែតុលា ឆ្នាំ ២០២៦នេះ បានចេញសេចក្តីជូន ដំណឹង ប្រកាសពីតម្លៃលក់រាយប្រេង ឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីរសៀលថ្ងៃទី២១ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រេងសាំង ធម្មតា (ចុះថ្លៃ ៣០០រៀល) តម្លៃ៥,០៥០រៀល ខណៈប្រេងម៉ាស៊ូត (តម្លៃដដែល)៥,៥៥០ រៀល។

រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។ 
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីរសៀលថ្ងៃទី២១ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺត្រូវលក់ ៥,០៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥,៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕
ដោយ៖ សួស សំរិត





