ឯកឧត្តម លន់ លឹមថៃ នាំយកអំណោ យ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
AKP កំពង់ចាមថ្ងៃទី ២១តុលា ឆ្នាំ២០២៦--ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាមនៅព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤២គ្រួសារ នៅក្នុងឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងឱកាសជួបសំណេះសំ ណាលជា មួយប្រជាពលរដ្ឋ ឯកឧត្តម លន់ លឹមថៃបាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុនសែន សម្តេចប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។ 
ឯកឧត្តម លន់ លឹមថៃ បាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋយើង គ្រប់ពេលវេលា យើងត្រូវមានការជឿជាក់មកលើរដ្ឋាភិបាល ក្នុងកាដឹកនាំប្រទេសជាតិ ក៏ដូចជាពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម តំណាងរាស្ត្រក៏បានជម្រុញដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើប្រជាព លរដ្ឋអស់ពីកម្លាំងកាយចិត្ត និងត្រូវខិតខំមន្ថែមទៀតទៅលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលុបបំ បាត់នូវបញ្ហាអបាយមុខនិងភាពអសន្តិ សុខនានាដែលធ្វើអោយរាំងស្ទះដល់ដំណើការរីកចម្រើនរបស់ភូមិឃុំក៍ដូចជាសង្គមជាតិ។ 
ឯកឧត្តម លន់លឹមថៃ បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាមក្នុងការប្រកបកិច្ចការងារដើម្បីកែប្រែនូវជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង ជាពិសេសត្រូវជួយជម្រុញអោយកូនចៅបានទៅសិក្សារៀនសូត្រអោយបានចេះ ដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ និងសូម ចូលរួមថែទាំសុខភាពឱ្យបានល្អ ត្រូវប្រកាន់ខ្ជាប់នូវអណាម័យឱ្យបានខ្ពស់ ដោយបច្ចុប្បន្នអាកាសធាតុក៏មានកាប្រែប្រួល ដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័តអោយបានខ្ពស់អំពីបញ្ហានានាដែលអាចកើតមានឡើងជាយ ថាហេតុ។ 
ចំពោះអំណោយដែលឯកឧត្ដម លន់ លឹមថៃ ផ្តល់ដល់ប្រជាពលរដ្ឋជួបការលំបាកទាំង ៤២គ្រួសារ ដោយក្នុង១ គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ , មី ចំនួន ១កេស ថវិកាចំនួន ៥០.០០០រៀល ៕

ដោយ៖ ឆាយ ម៉ុត




