លោក ហ្សេលេនស្គី និងបេសកជនសហរដ្ឋអាមេរិក ពិភាក្សាអំពីដំណើរការសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសន្ទនាជាមួយតំណាងរបស់ប្រធានាធិបតីអាមេរិក លោក ស្ទេវ វីតកូហ្វ (Steve Witkoff) និងលោក ចារេដ គូសនឺ (Jared Kushner) ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយថា កិច្ចពិភាក្សានេះផ្តោតលើលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះរវាងក្រុមចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅរដ្ឋហ្វ្លរីដា។
លោកបានបន្ថែមថា តំណាងមកពីប្រទេសទាំងពីរនៅតែទំនាក់ទំនងគ្នាជាប្រចាំ ហើយកំពុងរៀបចំជំហានបន្ទាប់ក្នុងការទូត។
លោក ហ្សេលេនស្គី បាននិយាយថា «អ៊ុយក្រែននៅតែត្រៀមខ្លួនធ្វើការដោយស្ថាបនា ដោយស្មោះត្រង់ និងឆ្ពោះទៅរកលទ្ធផលពិតប្រាកដ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





