ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាត នៅចំណុចផ្សារក្រមួន សង្កាត់ព្រែកលៀប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--






ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារមន្រ្តីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាត នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការជួសជុលស្ថាបនាផ្លូវឡើងវិញ ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដើម្បីរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់ជាបន្តបន្ទាប់ទៀត។
រូបថត៖ អុក សុខខឿន





