សម្តេចធិបតី អនុញ្ញាតជូន អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP កាហ្សាក់ស្ថាន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦–







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





