ក្រសួងកសិកម្ម ប្រារព្វទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី
AKP បានលុង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--







ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី ក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ឌុច ចាន់តូ អភិបាលស្តីទី នៃគណៈអភិបាលខេត្តរតនគិរី លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងលោក ហ្វ៊ូមិស៊ូគូ តូស៊ូ នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
រូបថត៖ ក្រសួងកសិកម្ម





