ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ --









ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ស្ដីពីព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២ ដែលត្រៀមរៀបចំនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៧ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ឆ្នាំនេះ NOCC បានកំណត់កីឡា ១០ប្រភេទ សម្រាប់កុមារអាយុចន្លោះពី ១ឆ្នាំ ដល់ ១០ឆ្នាំ បានចូលរួមប្រកួតកម្សាន្ដ បង្ហាញនូវភាពក្លាហាន និងបណ្ដុះស្មារតីស្រលាញ់វិស័យកីឡា គឺមានកីឡាវារកីឡារត់ប្រណាំង បាល់ទាត់ ប្រណាំងកង់ដោលវាយសី តេក្វាន់ដូ បាល់បោះ វាយកូនហ្គោល ផិក្ដូប៊ល និងកីឡាហែលទឹក។
រូបថត៖ យឹម សុវឌ្ឍនា





