លោក ឡាវរ៉ូវ៖ ទំនាក់ទំនងយុទ្ធសាស្ត្ររុស្ស៊ី-ចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនៅលើឆាកអន្តរជាតិ។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ថា «នៅលើឆាកអន្តរជាតិ ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព។ជំហររបស់យើងចំពោះបញ្ហាតំបន់ និងបញ្ហាអន្តរជាតិភាគច្រើន គឺស្របគ្នា ឬមានភាពជិតស្និទ្ធនឹងគ្នាខ្លាំងណាស់»។
លោក ឡាវរ៉ូវ បាននិយាយថា លោកសង្ឃឹមថា កំណត់ត្រាពាណិជ្ជកម្មជាមួយប្រទេសចិននឹងត្រូវបានបំបែកនៅក្នុងឆ្នាំនេះ។
នៅពេលមុននេះបន្តិច លោក ឡាវរ៉ូវ បានទៅដល់ប្រទេសអាស៊ែរបៃហ្សង់ ជាកន្លែងដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទ ស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ថា «ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្ម [ជាមួយប្រទេសចិន] បានកើនឡើង ២៥%។ ហើយនៅក្នុងឆ្នាំនេះ ស្ទើរតែមិនអាចប្រកែកបានឡើយថា កំណត់ត្រាថ្មីមួយទៀតនៃពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបង្កើតឡើង»៕





