កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នារសៀល ថ្ងៃពុធ ទី ១៤ ខែតុលា ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ (អ្នកស្រី ឡុក ចាន់ធាន់) អាយុ ៣១ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិ ទួលវិហារ ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាភរិយាវិរៈកងទ័ព ជួរមុខឈរជើង នៅប្រាសាទតាក្របី ដែលសម្រាលកូន ដោយសុវត្ថិភាពបានកូនប្រុស ១ ជាកូនទី ៣ ទម្ងន់ ៣គក្រ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។

សាខា ក៏បាននាំយកអំណោយ ជូនអ្នកស្រី រួមមាន៖ អង្ករ ២៥គក្រ ,មី១កេស .ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ ១យួរ.ត្រីខកំប៉ុង១យួរ .ទឹកពិសាប្រណិត ១កេស .ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកា២០០,០០០ រៀល ៕

ដោយ៖ ពេជ្រ សំអឿន,ប្រភព៖កាកបាទក្រហមកម្ពុជា





