ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ --







ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រាជធានីភ្នំពេញ។
រូបថត៖ ឡាយ សារ៉ុម





