ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីបើកវេទិកា «បញ្ញាសិប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦»
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ --









ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ពិធីបើកវេទិកា «បញ្ញាសិប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦» (Artificial Intelligence for Climate Action Forum 2026) នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង KOICA ប្រចាំកម្ពុជា ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យាវិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ ២០០នាក់។
រូបថត៖ ក្រសួងបរិស្ថាន





