សហភាពអឺរ៉ុបអនុម័តកញ្ចប់ទណ្ឌកម្មជុំទី២២ ប្រឆាំងនឹងរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- លោកស្រី កាចា កាឡាស់ប្រធានផ្នែកការទូតរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មជុំទី២២ ប្រឆាំងនឹងរុស្ស៊ី ដោយដាក់ក្រុមហ៊ុន និងបុគ្គលប្រហែល១.៦០០ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយឧស្សាហកម្មការពារជាតិរុស្ស៊ី ចូលទៅក្នុងបញ្ជីខ្មៅ។
លោកស្រីបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប ទើបតែបានអនុម័តបញ្ជីឈ្មោះថ្មីសម្រាប់ដាក់ទណ្ឌកម្មលើស្ថាប័ន និងក្រុមហ៊ុនប្រហែល១.៦០០ ដែលពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មយោធារបស់រុស្ស៊ី»។
ទណ្ឌកម្មទាំងនេះនឹងចូលជាធរមាន បន្ទាប់ពីបញ្ជីឈ្មោះទាំងស្រុងត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រផ្លូវការរបស់សហភាពអឺរ៉ុប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





