ប្រជាពលរដ្ឋដើរកម្សាន្តក្នុងខេត្តសៀមរាបនៅថ្ងៃបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ២៥៦.៧១៥នាក់
AKP សៀមរាប ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ អន្តរជាតិដើរលេងកម្សាន្តនៅក្នុងខេត្តសៀមរាបសរុបមានចំនួនប្រមាណ ២៥៦.៧១៥នាក់។

កើនឡើង ៧,៧៧% ធៀបនឹងរយៈពេលកដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួនប្រមាណ ២៣៨.២០១នាក់ ដោយក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ៖ ២៥១.១៥០នាក់ កើនឡើង ៧,៦៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួន ២៣៣.៣២០នាក់ និងទេសចរបរទេស៖ ៥.៥៦៥នាក់ ដែលកើនឡើង ១៤,០១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួន ៤.៨៨១នាក់៕



ដោយ៖ ឃុត សៅ





