សម្តេចធិបតី អញ្ជើញជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ
AKP បាគូ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦—












សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ។
វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧ នាក់ មកពីក្រុមហ៊ុនសរុបចំនួន ៩០ ក្រុមហ៊ុន ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ចពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





