AKP ហូឡង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦–




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជំនាញ បានអញ្ជើញមកដល់ អាកាសយានដ្ឋាន Schipol ទីក្រុងAmsterdam នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ (ម៉ោងនៅហូឡង់) ដេីម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
រូបថត៖ គល់ រ៉េននី