ការិយាល័យនគរបាលចរា ចរណ៍ផ្លូវ គោកខេត្ត ចុះផ្សព្វផ្សាយអប់រំណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបេីកបររថយន្តធុនតូច និងធុនធ្ងន់
AKP ខេត្តព្រះសីហនុ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ព្រឹកថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកបេីកបររថយន្តធុនតូច និងធុនធ្ងន់នៅបេន ឡានមហោស្រព ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ព្រមទាំងចុះសម្រប សម្រួលចរាចរណ៍ក្នុងឱកាសបុណ្យកាន់ បិណ្ឌ ភ្ជុំបិណ្ឌនៅតាមចំណុចគោលដៅមួយ ចំនួន ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ 
លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឪ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ ជាគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ឪ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយ អប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តធុនធ្ងន់ និងរថយន្តលក្ខណៈគ្រួសារនៅលេីផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកមានដូចជា៖

-បេីកបរគោរពល្បឿនកំណត់
-មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
-គោរពផ្លាកសញ្ញា ភ្លេីងសញ្ញាចរាចរណ៍ -គោរពសិទ្ធិ អាទិភាព
-ចេះយោគយល់អធ្យា ស្រ័យ ចេះអនុគ្រោះ
-កុំបេីកបរក្នុងឥទ្ធិពល នៃគ្រឿងស្រវឹង និងសារធាតុគ្រឿងញៀនជាដាច់ខាត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដេីម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរា ចរណ៍កេីតឡេីងជាយថាហេតុ ។

លោក បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករលាក់មុខប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិចធ្វើឱ្យយើងបាត់បង់អាយុជីវិត មានពិការភាព និងខូចខាត ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋថែមទៀតផង។
លោក ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទត្រូវ ចូលរួមគោរពច្បាប់ចរា ចរណ៍ឪ្យបានគ្រប់គ្នា ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងឪកាស ពិធីបុណ្យភ្ជំបិណ្ឌ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ក្រុមគ្រួសារ ៕
ដោយ៖ ងូ សុមុនី





