ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ --





ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការស្តីទី យោធភូមិភាគពិសេស ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ។
រូបថត៖ សិរី ឧត្តម





