កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើក កម្ពស់អនាម័យជនបទ លើកទី១៧
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបានអញ្ជើ ញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
សមាសភាពចូលរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ ដឹកនាំ និងមន្ដ្រីរាជការនៃនាយកដ្ឋានជំនាញផងដែរ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងសារលិខិតដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើនបំពេញបន្ថែមលើចំណុចខ្វះខាត ដែលធ្វើឱ្យឯកសារនេះកាន់តែមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរំលឹកដល់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមលើកកម្ពស់ស្ថានភាពអនាម័យនៅជនបទឱ្យកាន់តែប្រសើរឡើង៕

ដោយ.ពេជ្រ សំអឿន , ប្រភព.ក្រសួងអភិវឌ្ឍន៍ជនបទ





