ក្រសួងសង្គមកិច្ច បើកសិក្ខាសាលា ស្តីពីចែករំលែកចំណេះដឹង ស្តីពីមូលនិធិរដ្ឋសម្រាប់គាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០៦--នៅសណ្ឋាគារ សាន់ អេន មូនៈនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមបើក សិក្ខាសាលា ស្តីពីចែករំលែកចំណេះដឹង ស្តីពី មូលនិធិរដ្ឋសម្រាប់គាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលរៀបចំឡើងដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង អង្គការ IJM ។

សិក្ខាសាលានេះមានឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា គោលបំណងដើម្បីចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ពីអ្នកជំនាញរបស់អង្គការ IJM ទាក់ទងនឹងយន្តការគាំទ្រដែលផ្តល់ថវិកាដោយរដ្ឋសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីមូលហេតុ ក្របខ័ណ្ឌច្បាប់ ការអនុវត្តន៍ និងអត្ថប្រយោជន៍ នៃការបង្កើតមូលនិធិរដ្ឋសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។

ក្នុងសិក្ខាសាលសនេះក៏មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ គ.ជ.ប.ជ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរ ជាតិ និងអន្តរជាតិ សរុបចំនួន ៦០នាក់ ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





