ភេរវករ ១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅភាគពាយព្យប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករចំនួន ១៣នាក់ក្នុងអំឡុងពេលប្រតិបត្តិការមួយដែលផ្អែកលើព័ត៌មានសម្ងាត់ នៅខេត្តឃីបឺ ប៉ាក់ទុនខ្វា ភាគពាយព្យនៃប្រទេស។
វិទ្យុប៉ាគីស្ថាន (Radio Pakistan) បានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកវ៉ាហ្សីរីស្ថាន ជាកន្លែងដែលកងកម្លាំងសន្តិសុខបានកំណត់គោលដៅយ៉ាងមានប្រសិទ្ធភាពលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ និងបានសម្លាប់ពួកគេចំនួន ១៣នាក់។
នាយករដ្ឋមន្ត្រី លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានកោតសរសើរដល់មន្ត្រី និងបុគ្គលិកនៃកងកម្លាំងសន្តិសុខចំពោះប្រតិបត្តិការដ៏ជោគជ័យនេះ ដោយលើកឡើងថា បេសកកម្មនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការលុបបំបាត់អំពើភេរវកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





