AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ការិយាល័យរដ្ឋបាលខេត្តហេរ៉ាត់ ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសកាលពីថ្ងៃចន្ទថា ខេត្តនេះបាននាំចេញអាគុយដែលផលិតក្នុងស្រុកទៅកាន់បណ្តាប្រទេសអារ៉ាប់។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ បានឱ្យដឹងថា រោងចក្រ Green Energy Plus បានដឹកជញ្ជូនអាគុយផលិតក្នុងស្រុករលកទី៤ ដែលមានតម្លៃ ២លានដុល្លារអាម៉េរិកទៅកាន់បណ្តាប្រទេសអារ៉ាប់។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា រោងចក្រនេះផ្តល់ការងារដោយផ្ទាល់ដល់មនុស្សប្រហែល ៥៥០នាក់ និងមានសមត្ថភាពផលិតប្រចាំថ្ងៃរហូតដល់ ៤.០០០គ្រាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)