លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសតួកមេនីស្ថាននៅក្នុងសប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- លោក ប៉ាវែល ហ្សារូប៊ីន ដែលជាអ្នកសារព័ត៌មានរុស្ស៊ីម្នាក់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសតូកមេនីស្ថាននៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃបណ្តាប្រទេសក្នុងសហគមន៍រដ្ឋឯករាជ្យ (CIS)។
លោកប្រធានាធិបតីរុស្ស៊ីក៏ត្រូវបានគេរំពឹងផងដែរថា នឹងសម្ពោធបើកដំណើរការសហគ្រាសបច្ចេកវិទ្យាខ្ពស់មួយ និងជួបប្រជុំជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។
ប្រទេសតូកមេនីស្ថានកាន់តួនាទីជាប្រធានប្តូរវេនរបស់ CIS សម្រាប់ឆ្នាំ២០២៦ ដោយដឹកនាំកិច្ចប្រជុំនៃក្រុមប្រឹក្សាមេដឹកនាំរដ្ឋ ក្រុមប្រឹក្សាមេដឹកនាំរដ្ឋាភិបាល ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស ក្រុមប្រឹក្សាសេដ្ឋកិច្ច និងស្ថាប័នផ្សេងៗទៀតរបស់ CIS។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមេដឹកនាំរដ្ឋនៃ CIS នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





