លោក ឡាវរ៉ូវ៖ វត្តមានរបស់អង្គការណាតូនៅអាហ្វហ្គានីស្ថាន គឺមិនអាចទទួលយកបានទេ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា រុស្ស៊ីចាត់ទុកការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ (NATO) នៅអាហ្វហ្គានីស្ថាននិងប្រទេសជិតខាង ថាជារឿងដែលមិនអាចទទួលយកបាន។
លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីអាហ្វហ្គានីស្ថាន ថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅលើទឹកដីអាហ្វហ្គានីស្ថានឬប្រទេសជិតខាង គឺជាការមិនអាចទទួលយកបានជាដាច់ខាត មិនថាស្ថិតក្រោមលេសណាមួយក៏ដោយ»។
លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានបន្ថែមថា រុស្ស៊ីនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថានជាប្រចាំ ដោយជំនួយជុំបន្ទាប់គ្រោងនឹងបញ្ជូនទៅដល់ក្នុងរយៈពេលពីមួយទៅពីរខែទៀត។





