អឺរ៉ុបត្រូវការថាមពលពីរុស្ស៊ីដើម្បីរស់រានមានជីវិត
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- លោក គីរីល ឌីមីទ្រីវ ប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រៅ និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានមានប្រសាសន៍ថា ប្រទេសនានានៅអឺរ៉ុបត្រូវការថាមពលរបស់រុស្ស៊ីដើម្បីរស់រានមានជីវិត។
លោកបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «រដូវរងាកំពុងមកដល់។ ដូចដែលបានព្យាករណ៍ កំហុសថាមពលមនោគមវិជ្ជាដ៏រឹងរូសរបស់សហភាពអឺរ៉ុបមានផលវិបាកយ៉ាងធំធេងរួចទៅហើយ។ អឺរ៉ុបត្រូវការថាមពលរបស់រុស្ស៊ីដើម្បីរស់រានមានជីវិត»។
ប្រធានមូលនិធិ RDIF រូបនេះបាននិយាយនៅពេលមុននេះថា រដូវរងាដែលខិតជិតមកដល់ ដែលអាចជារឿងអាក្រក់បំផុតសម្រាប់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០២២ មក ដែលនឹងបម្រើជាការរំលឹកម្តងទៀតអំពីផលវិបាកនៃការបោះបង់ចោលការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





