លោក ផាង វី អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ចែកជូនសមាជិកបក្សដែលមានជីវភាពខ្វះខាត ២២៣គ្រួសារក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ -- លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា តំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ចែកជូនសមាជិកបក្សដែលមានជីវភាពខ្វះខាតចំនួន ២២៣គ្រួសារនៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ផាង វី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនចំពោះបងប្អូនសមាជិកបក្សទាំងអស់នៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារបានអំពាវនាវដល់សមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រមទាំងបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនក


ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ លោកប្រធានក្រុមការងារក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ផ្តល់ជូនសមាជិកបក្សដែលមានជីវភាពខ្វះខាតទាំង ២២៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកាចំនួន ១ម៉ឺនរៀល។ បន្ថែមពីនេះ លោកប្រធានក្រុមការងារ ក៏បាននាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តជូនដល់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ យុវជន ប្រជាការពារ និងកម្លាំងនគរបាលរដ្ឋបាលឃុំសរុបចំនួន ១៦៩នាក់ ដោយក្នុងមួយនាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





