ឯកឧត្ដម ឆាយ ឫទ្ធិសែនអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ដែលជាខ្សែផ្លូវសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--បន្ទាប់ពីពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយយោធិននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ក្នុងស្រុករតនមណ្ឌល នាព្រឹកថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តមឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងខេត្តប៉ៃលិនបានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវចំនួន ១ខ្សែ មានប្រវែង ៧,៤៣០ម៉ែត្រ ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជាខ្សែផ្លូវសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២។

ក្នុងឱកាចុះពិនិត្យខ្សែផ្លូវនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចុះសិក្សាបច្ចេកទេស ផលប៉ះពាល់ ក៏ដូចជាលទ្ធភាពក្នុងការសាងសង់ជាផ្លូវក្រាលល្បាយក្រួសជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលជួយសម្រួលដល់ការធ្វើដំណើរទៅទទួលសេវាផ្សេង និងការដឹកជញ្ជូនកសិផលបានងាយស្រួលផងដែរ៕



ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





