តម្លៃប្រេងឥន្ធនៈនៅកម្ពុជាធ្លាក់ចុះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ អំពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីរសៀលថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ប្រេងសាំងធម្មតាតម្លៃ ៥,១៥០រៀល (ចុះថ្លៃ ១០០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ៥,៦៥០រៀល (ចុះថ្លៃ ៤៥០រៀល)។
រាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីរសៀលថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ គឺត្រូវលក់៥ ,១៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង៥,៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

ដោយ សួស សំរិត





