មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
AKPភ្នំពេញថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦--ដោយសារតែទឹកជំនន់បានកំពុងវាយលុកនៅតំបន់ខេត្តមួយចំនួននៅកម្ពុជា នៅក្នុងស្ថានការណ៍ចំពោះមុខបែបនេះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានចុះពិនិត្យស្រូវរបស់កសិករដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត។

ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងដំណើរចុះពិនិត្យកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យផ្ទាល់លើផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថាដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចាត់វិធា នការសង្គ្រោះស្រូវជាបន្ទាន់ តាមរយៈ ស្វែងរកម៉ាស៊ីនច្រូតខ្នាតធំ ដែលអាចច្រូតក្នុងទឹកជ្រៅបានជាដើម៕


ដោយ៖មករា





