ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងស្រកចុះនៅក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន និងអាចវិលមករកប្រក្រតីវិញ
AKP បាត់ដំបង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ --






លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ថា កម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកចុះនៅក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន និងអាចវិលមករកស្ថានភាពប្រក្រតីវិញក្នុងពេលឆាប់ៗ រីឯស្ថានភាពទឹកនៅស្រុកសំឡូត ស្រុករតនមណ្ឌល អាងទឹកសេកសក និងទំនប់កង្ហតវិលមកប្រក្រតីវិញបន្ទាប់ពីមិនមានភ្លៀងធ្លាក់បន្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
រូបថត៖ AKP-បាត់ដំបង





