រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វារហាន់ (Faisal bin Farhan) បានអញ្ជើញមកដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) មានគម្រោងជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ ហ្វៃសាល នៅឯទីស្តីការក្រសួងការបរទេស។
មិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចនេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





