ស្ថានទូតអាមេរិក ប្រចាំកម្ពុជា រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ២០២៦
AKP សៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--







ស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចកក្រកម្ពុជា រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៦ (Education USA Fair-2026) នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្សារទំនើប ហេរីថេកវ័ក (The Heritage Walk) ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោកស្រី Katherine M. Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក និងលោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប។
រូបថត៖ ឃុត សៅ




