ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំនាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារលោកស្រី ឡេង សុខី ដែលបាត់បង់ស្វាមី
AKP កំពង់ធំ ថ្ងៃទី២៧ខែកញ្ញាឆ្មាំ២០២៦ -- លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន ជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ រួមជាមួយលោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងសហការីបានចូលរួមរំលែកទុក្ខនិងនាំយកថវិកាចូលរួមបុណ្យសពលោក ឆេង សាវ៉ុន ដែលត្រូវជាស្វាមីលោកស្រី ឡេង សុខី អភិបាលរងស្រុកសន្ទុកនិងជាប្រធានប្រតិបត្តិអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកសន្ទុកខេត្តកំពង់ធំកាលពីរសៀលថ្ងៃសៅរ៍ទី២៦ខែកញ្ញា ឆ្នាំ២០២៦។

លោក ឆេង សាវ៉ុន បានទទួលមរណ ភាពនៅវេលាម៉ោង៩:០០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ ស្ថិតនៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ក្នុងឱកាសដ៏សោកសៅនេះ ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសមាជិកាព្រមទាំងស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចូលរួមសម្រាលបន្ទុកចំណាយក្នុងការរៀបចំពិធីបុណ្យសព។

លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន បានបញ្ជាក់ថាសកម្មភាពនេះគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចេះជួយគ្នារបស់ថ្នាក់ ដឹកនាំនិងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយសមាជិកាដែលកំពុងជួបប្រទះការលំ បាក និងការបាត់បង់មនុស្សជាទីស្រឡាញ់។

សូមបញ្ជាក់ថាថវិកាដែលបាននាំយកមកចូលរួមបុណ្យសពរួមមាន៖ថវិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ចំនួន១លានរៀល ថវិកាលោកជំទាវ លឹម មួយ ស្រៀន នួន ផារ័ត្ន ចំនួន៥០ម៉ឺនរៀល និងថវិកាលោកជំទាវ លំ គន្ធារី និងសហការីចំនួន៣០ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





