លោក ផាង វី ចុះសួរសុខទុក្ខសមាជិកសមាជិកានិងមេគ្រួសារបក្សនៅឃុំទ្រាស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦ -- លោក ផាង វី ប្រធាននាយកដ្ឋានធារា សាស្ត្រកសិកម្មនិងជាប្រធានក្រុមកា រងារចុះមូលដ្ឋានឃុំទ្រាស្រុកស្ទោងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជា មួយសមាជិកសមាជិកានិងមេគ្រួសារបក្សប្រជាជនកម្ពុជានៅក្នុងភូមិផ្ទះវាលឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៦។

លោក ផាង វី បានសង្កត់ធ្ងន់ថាក្នុងនាមសមាជិកសមាជិកាដែលជាអ្នកគោរពស្រឡាញ់ មានស្វាមីភក្តិខ្ពស់ជាមួយគណបក្សគឺត្រូវប្រាកដថាខ្លួនមានឈ្មោះយ៉ាងជាក់ច្បាស់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនេះហើយត្រូវនាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរួមរស់ប្រគៀកស្មាគ្នាអភិវឌ្ឍន៍មូលដ្ឋាននិងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់រាជរ ដ្ឋាភិបាលជាពិសេស ថែរក្សាការពារម្លប់សន្តិភាពឱ្យបានគង់វង្ស។

ជាមួយគ្នានេះលោកប្រធានក្រុមការងារបានរំលេចពីសមិទ្ធផលជាច្រើនស្អេក ស្កះ ដែលក្រុមការងារចុះមូលដ្ឋានឃុំទ្រាសម្រេចនិងបានកសាងជូនប្រជាព លរដ្ឋនៅក្នុងមូលដ្ឋានក្រោមការផ្តួចផ្ដើមចង្អុលបង្ហាញរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាព ពលរដ្ឋឱ្យកាន់តែប្រសើរឡើងនិងបន្តរួមរស់ប្រកៀកស្មាជាមួយពលរដ្ឋគ្រប់ពេលវេលា ។

ទន្ទឹមនឹងនេះលោក ផាង វី បាន លើក ទឹកចិត្តនិងកោតសរសើរខ្ពស់ដល់ក្រុមការងារទាំង១៦ភូមិ អាជ្ញាធរមូលដ្ឋាននិងយុវជនគណបក្សឃុំ ត្រូវបន្តបេសកកម្មរបស់ខ្លួនឱ្យបានដូចភ្លៀងរលឹមជាពិសេសចុះជួបសំណេះ សំណាលសួរសុខទុក្ខ ដោះស្រាយបញ្ហាសំណូមពរនិងឧបត្ថម្ភគាំទ្រស្បៀងចំពោះក្រុមគ្រួសារដែលកំពុងមានបញ្ហា ហានិភ័យផ្នែកសេដ្ឋកិច្ចនិងជីវភាពឱ្យបានទៀងទាត់ ជាពិសេសទៀតបងប្អូនស្ត្រីដែលពពោះនិងឆ្លងទន្លេកូនខ្ចី និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារដែលមានសមាជិកសមាជិកាទទួលមរ ណភាពដើម្បីទទួលបានការជឿជាក់ខ្ពស់ពីមូលដ្ឋាននិងបានអំពាវដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវត្រៀមលក្ខណៈនិងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់ជាយថាហេតុជាពិសេសក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាកំពុងរងឥទ្ធិពលវិទ្យុនិងភ្លៀងធ្លាក់ជាបន្តបន្ទាប់នាចុងខែកញ្ញានេះនៅលើអាងស្ទឹងស្ទោង។
សូមបញ្ជាក់ថាក្នុងឱកាសនោះលោក ផាង វី បានឧបត្ថម្ភដល់សមាជិក សមាជិកាដែលបាទចូលរួមក្នុងពិធីប្រមាណជាង៧០០នាក់ក្នុងម្នាក់ៗទទួលបាននូវថវិកា២ម៉ឺនរៀលព្រះសង្ឃ២៩អង្គ ក្នុង១អង្គបច្ច័យ២ម៉ឺនរៀលនិងប្រគេនបច្ច័យសម្រាប់កសាងវត្តស្រីទូលផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





