ប្រតិភូក្រសួងមហាផ្ទៃកម្ពុជាចូលរួមសមាជអង្គការសហប្រជាជាតិលើកទី១៥
AKPភ្នំពេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៧ – ឯកឧត្តម លី សុផាណា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃកម្ពុជាចូលរួមសមាជអង្គការសហប្រជាជាតិលើកទី១៥ ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ នៅប្រទេសអារ៉ាប់រួម។

ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសមាជអង្គការសហប្រជាជាតិលើកទី១៥ ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ ដែលរៀបចំដោយ UNODC នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម។
សមាជនេះប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ពន្លឿនការទប់ស្កាត់ឧក្រិដ្ឋកម្ម យុត្តិធម៌ និងនីតិរដ្ឋ៖ ការការពារមនុស្ស ភពផែនដី និងសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យឌីជីថល» ដោយផ្តោតលើការលើកកម្ពស់ និងពង្រឹងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ ការគាំពារមនុស្ស បរិស្ថាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបានបង្កើតបណ្តាញថ្មីៗ ការទទួលបានអំពីយន្តការ និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍ ការទប់ស្កាត់ឧក្រិដ្ឋកម្ម យុត្តិធម៌ព្រហ្មទណ្ឌ និងការពង្រឹងនីតិរដ្ឋ ស្របតាមបរិបទឌីជីថល ដោយក្នុងនោះអង្គសមាជនឹងអនុម័តលើសេចក្តីប្រកាស Abu Dhabi និងឯកសារពាក់ព័ន្ធផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





