វេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសសម្រាប់តំបន់អេកូទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្ភ្នំគូលែននិងតំបន់អេកូទេសចរណ៍ឋបនីយជីវមណ្ឌលបឹងទន្លេសាប"
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្គា ឆ្មាំ២០២៦ -- ឯកឧត្តមបណ្ឌិត ជុក ជំនោរអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ.)តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)លោក ហាន កុសលអភិបាលរងខេត្តកំពង់ធំអញ្ជើញក្នុងកម្មវិធីវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស សម្រាប់តំបន់អេកូទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្ភ្នំគូលែននិងតំបន់អេកូទេសចរណ៍ឋបនីយជីវមណ្ឌលបឹងទន្លេសាប"នៅសណ្ឋាគារក្លរៀសនិងស្ប៉ាខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានធ្វើបទបង្ហាញពីសកម្មភាពមួយចំនួនរួមមាន÷ស្ថានភាពទូទៅខេត្តកំពង់ធំពី ស្ថិតិទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍និងការអភិវឌ្ឍសហគមន៍ទេសចរណ៍។
ទន្ទឹមនឹកនេះលោកហាន កុសល អភិបាលរងខេត្តកំពង់ធំបានបង្ហាញពីវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសគឺបង្កើតតំបន់អេកូទេសចរណ៍ដែលមាន គុណភាពខុសប្លែក មានការចូលរួមពីសហគមន៍និងមាននិរន្តរភាពក្នុងន័យនេះគួរផ្តោតលើ អភិរក្សជាមូលដ្ឋាន ការពារព្រៃឈើ ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ីនិងបឹងទន្លេសាប។សហគមន៍ជាដៃគូសំខាន់ឱ្យប្រជាជនមូលដ្ឋានចូលរួមក្នុងការសម្រេចចិត្តនិងទទួលផលប្រយោជន៍ពីទេសចរណ៍។ ទេសចរណ៍មានគុណភាព ផ្តោតលើបទពិសោធន៍ធម្មជាតិវប្បធម៌និងការអប់រំ ជាជាងការពឹងផ្អែកតែលើចំនួនភ្ញៀវ។បច្ចេកវិទ្យានិងទីផ្សារឌីជីថលប្រើផែនទីឌីជីថល ការផ្សព្វផ្សាយតាមអនឡាញនិងប្រព័ន្ធព័ត៌មានទេសចរណ៍។ ការអភិវឌ្ឍទេសចរណ៍បៃតងលើកកម្ពស់ការគ្រប់គ្រងសំណល់ការប្រើប្រាស់ថាមពលស្អាតនិងហេដ្ឋារចនាសម្ព័ន្ធដែលមានផលប៉ះពាល់តិច។

ការតភ្ជាប់គោលដៅបង្កើតខ្សែទេសចរណ៍ភ្ជាប់ភ្នំគូលែន-សៀមរាប-បឹងទន្លេសាបដើម្បីបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ បានលើកឡើងពីគោលបំណងនៃវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស សម្រាប់ តំបន់អេកូទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម"ភ្នំគូលែននិងតំបន់អេកូទេសចរណ៍ឋបនីយជីវមណ្ឌលបឹងទន្លេសាប"រួមមាន÷ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ
បង្កើតវេទិកាសម្រាប់ក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន អ្នកជំនាញ អង្គការដៃគូ វិស័យឯកជននិងសហគមន៍មូលដ្ឋាន។ ពិភាក្សាអំពីការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយចីរភាពស្វែងរកវិធីអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍ដោយធានាឱ្យមានតុល្យភាពរវាង ការអភិរក្សធនធានធម្មជាតិ បរិស្ថាន វប្បធម៌។ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បច្ចេកទេសផ្តល់ឱកាសឱ្យអ្នកជំនាញនិងអ្នកពាក់ព័ន្ធបង្ហាញបទពិសោធន៍ បច្ចេកទេស និងគំរូអនុវត្តល្អៗ។ កំណត់បញ្ហានិងដំណោះស្រាយជាក់ស្តែងពិភាក្សាអំពីបញ្ហាប្រឈមនៅតំបន់ភ្នំគូលែននិងបឹងទន្លេសាប។ពង្រឹងតួនាទី និងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋានលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងផ្តល់សេវាអេកូទេសចរណ៍។ ជំរុញការអភិរក្សធនធានធម្មជាតិនិងជីវចម្រុះធានាថាការអភិវឌ្ឍទេសចរណ៍មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើ ប្រភពទឹក សត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅតំបន់ទាំងពីរ។រៀបចំទិសដៅ និងផែនការសកម្មភាពរួមឱ្យវេទិកាឈានទៅរកលទ្ធផលជាក់ស្តែងដោយកំណត់អាទិភាពការងារ សកម្មភាពអនុវត្តនិងកិច្ចសហការបន្តសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍នៅតំបន់ទាំងពីរ។
សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកសម្របសម្រួល លោក ចាន់ ខេមរិទ្ធិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍÷វាគ្មិនទី១.លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប វាគ្មិនទី២. លោកហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង វាគ្មិនទី.៣ លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល វាគ្មិនទី៤.លោក ស៊ឹម ប៊ុនធឿននាយកប្រតិបត្តិអង្គការ NTFP-Cambodia៕
ដោយ ស៊ុម វណ្ណា





