រដ្ឋមន្ត្រីការបរទេសតួកគី និងចក្រភពអង់គ្លេស ជួបពិភាក្សាគ្នានៅទីក្រុងញូវយ៉ក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមក្រសួងការបរទេសតួកគី បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកអេដ មីលីបាន (Ed Miliband) នៅទីក្រុងញូវយ៉ក។
ក្រសួងបានបញ្ជាក់ថា៖ «រដ្ឋមន្ត្រីការបរទេស លោក ហ្វីដាន បានជួបជាមួយលោក មីលីបាន ដែលជារដ្ឋមន្ត្រីការបរទេស និងកិច្ចការអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស នៅទីក្រុងញូវយ៉ក»។
ជំនួបនេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។
មិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីប្រធានបទដែលបានពិភាក្សានៅក្នុងជំនួបនេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





