ចិនបាញ់បង្ហោះក្រុមផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានបាញ់បង្ហោះក្រុមផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយទៀតចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេស។
ផ្កាយរណបទាំងនេះ ដែលស្ថិតក្នុងក្រុមផ្កាយរណប Yaogan-40 04 ត្រូវបានបាញ់បង្ហោះនៅម៉ោង ៤:៤៦នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់រ៉ុក្កែតដឹកជញ្ជូន Long March-6 ហើយពួកវាបានចូលទៅក្នុងគន្លងគោចរដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ផ្កាយរណបទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ការត្រួតពិនិត្យបរិយាកាសអេឡិចត្រូម៉ាញ៉េទិច និងការធ្វើតេស្តបច្ចេកទេសពាក់ព័ន្ធផ្សេងៗ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៦៧០ របស់រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





