ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីពិព័រណ៍វត្តភ្នំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦—








ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិព័រណ៍វត្តភ្នំ នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាកម្មវិធីមួយនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក៏មានវត្តមាននាឱកាសនោះដែរ។
រូបថត៖ អុក សុខខឿន





