រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ក្នុងនាមសេនាធិការស្នូលមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងចូលរួមថ្លែងសុន្ទរក ថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើប្រធានប ទស្ដីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកល លោក» ដែលជារបៀបវារៈទី១ ក្រោយកម្មវិធីបើកផ្លូវការដែលមានការថ្លែងសុន្ទរកថាគន្លឹះពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា។

សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០ ២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ក្នុងក្របខណ្ឌសន្និសីទនេះ ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានកម្មវិធីការងារសំខាន់មួយចំនួនទៀតជាមួយតំណាងប្រទេស និងអង្គការអន្តរជាតិមួយចំនួនផងដែរ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងម ហាផ្ទៃឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជានឹងរំលេចពីសារ បាន និងមូលហេ តុនៃការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងរវាងបទល្មើ សនេះជាមួយបទល្មើសផ្សេងទៀត យន្តការ និងលទ្ធផលបង្ក្រាបក្នុងសមត្ថ កិច្ចក្រសួងមហាផ្ទៃ ការប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបំផុសគំនិតពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការបើកចំហរ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់។
លោក ទូច សុឃៈ បន្ថែមថា ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា នឹងសង្កត់ធ្ងន់ជូនអង្គវេទិកាអំពីអាទិភាព នៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផល និងបទពិសោធន៍ជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប ព្រមទាំងចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិយកទៅពិចារណា និងរួមគ្នាដោះស្រាយក្នុងក្របខណ្ឌមនុស្សជាតិ សំដៅលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងសន្និសីទនោះដែរ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងបន្តចូលរួមថ្លែងសុន្ទរកថាលើប្រធានបទ «ការឆ្លើយតបក្នុងតំបន់ និងសកល លោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ វេទិកានេះមានការចូលរួមថ្លែងសុន្ទរកថា និងវាគ្មិនពីតំណាងលេខាធិការដ្ឋានមេគង្គ‑ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នគរបាលសហព័ន្ធអូស្រ្តាលី អគ្គលេខាធិការអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL។
ឯកឧត្តម កែវ វណ្ណថន នឹងថ្លែងអំពីអាទិភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ភាពស្មុគស្មាញចាក់ស្រេះនៃបទល្មើសទាំងក្នុងកម្រិតកម្ពុជា និងតំបន់ ព្រមទាំងពិភពលោកទាំងមូល រួមនឹងទស្សនាទានមួយចំនួន ដើម្បីអង្គសន្និសីទអន្តរជាតិចូលរួមដោះស្រាយបញ្ហាសកលមួយនេះ៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





