រដ្ឋសភាសម្រេចសុពលភាព ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រថ្មីជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភាព
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦បានបើកសម័យប្រជុំពេញអង្គពិភាក្សា អនុម័ត និងសម្រេចឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ថ្មី ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភាព។

ការសម្រេចនេះបានធ្វើឡើងក្នុងសម័យប្រ ជុំពេញអង្គថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលពីសមាជិកសមា ជិការដ្ឋសភាសរុប១០៤រូបនៃចំនួនសមា ជិករដ្ឋសភាទាំំងមូល។

នៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញ អង្គរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ រួមមាន៖
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរកម្មសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។
- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៕








ដោយ៖ ប៊ុនរិ





