ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញបិទវគ្គបំប៉នជំនាញការងារអនុវត្តន៍កាតព្វកិច្ចយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារអនុវត្តន៍កាតព្វកិច្ចយោធាដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថាវគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹងបង្កើនសមត្ថភាពជំនាញ និងការយល់ដឹងអំពីការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយទាហាន នាយទាហានរងនិងពលទាហានឱ្យអាចអនុវត្តន៍ភារកិច្ចដែលថ្នាក់លើប្រគល់ជូនបានកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទបញ្ជា។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងនិងបទពិសោធន៍ ដែលទទួលបានពីវគ្គបំប៉ននេះទៅអនុវត្តន៍ក្នុងការងារជាក់ស្តែងដោយប្រកាន់ខ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ សីលធម៌វិជ្ជាជីវៈ និងគោរពអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរួមចំណែកបំពេញភារកិច្ចការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

ដោយ ស៊ុម វណ្ណា





