គ្រាប់ស្វាយចន្ទីមិត្តដំរីមានវត្តមាននៅប្រទេសចិនជាលើកដំបូង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា តាមរយៈមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី គ្រាប់ស្វាយចន្ទីមិត្តដំរី ដែលផលិតដោយសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តម ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី កំពុងមានវត្តមានក្នុងការតាំងពិព័រណ៍អាស៊ានចិន។

តាមរយ:ការផ្តួចផ្តើមដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife ចន្ទីមិត្តដំរី គឺជាផលិតផលមេត្រីភាពព្រៃឈើ លើកកម្ពស់ការផលិតរបស់កសិករ និងផ្តល់ការងារដល់ក្រុមស្ត្រីដើម្បីអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ បានចេញទៅតាំងពិព័រណ៍នៅទី ក្រុងណាននីង ខេត្តគ្វាងស៊ី ប្រទេសចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់២១ ខែកញ្ញា ឆ្នាំ២០២៦។ ស្វាយចន្ទីមិត្តដំរី ក៏មានលក់តាមបណ្តាលម៉ាតមួយចំនួននៅភ្នំពេញ និងរតនគីរី លោកអ្នកក៏អាចកម្មង់ទិញតាមរយៈ Grab App ផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





