រ៉ុក្កែត Kuaizhou-11 របស់ប្រទេសចិន បាញ់បង្ហោះផ្កាយរណបចំនួន ២ទៅកាន់ទីអវកាស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូន Kuaizhou-11 Y3 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន។
គ្រាប់រ៉ុក្កែតនេះបានហោះឡើងនៅម៉ោង ១០:៤០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយបានបញ្ជូនផ្កាយរណបចំនួនពីរ គឺផ្កាយរណប Tianyi-51 និងផ្កាយរណប Tianyi-52 ទៅកាន់គន្លងគោចរដែលបានកំណត់ដោយជោគជ័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





