ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រែយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារនារសៀល ថ្ងៃព្រហស្បត្តិ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញ ចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយារបស់ វីរៈទ័ពជួរមុខនៅតំបន់ ប្រសាទខ្នារ គឺលោក អនុសេនីយទោ ហុន ភក្ខិណា អាយុ៤០ឆ្នាំ នៅក្នុងកងពលតូចលេខ២១ បានមកសម្រាលកូននៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានកូនប្រុស ជាកូនទី៣ ដោយបានសម្រាលកូនធម្មតា មានសុខ ភាពល្អទាំងម្តាយនិងកូនសម្រាលបានដោយសុវត្ថិភាព ដែលសេវាសម្រា ល និងថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ។

លោកស្រី ប៉ាង ដានី បានផ្តល់អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមផ្ដល់ជួន រួមមានៈ -អង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេស-ទឹកត្រី ១យួរ ទឹកត្រី ១យួរ មី ១កេស ឃីត១ មានម៉ុង ភួយ ក្រម៉ា សារ៉ុង ផ្លែឈើ ១កន្ត្រក ថវិកា ២០០.០០០រៀល ៕


ដោយ៖ ពេជ្រ សំអឿន, ប្រភព៖កាកបាទក្រហមកម្ពុជា





