អង្គការ Fauna & Flora រៀបចំកិច្ចប្រជុំ «ក្រុមការងារបច្ចេកទេសសម្រាប់កម្មវិធីស្តារ និងអភិរក្សដំរីអាស៊ី សត្វព្រៃប្រភេទកម្រ និងជិតផុតពូជនៅកម្ពុជា»
AKP ភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ – អង្គការ Fauna & Flora រៀបចំកិច្ចប្រជុំ «ក្រុមការងារបច្ចេកទេសសម្រាប់កម្មវិធីស្តារ និងអភិរក្សដំរីអាស៊ី សត្វព្រៃប្រភេទកម្រ និងជិតផុតពូជនៅកម្ពុជា» ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិអភិរក្សសត្វដំរីអាស៊ី ឆ្នាំ២០២០–២០២៩ ។

កិច្ចប្រជុំ «ក្រុមការងារបច្ចេកទេសសម្រាប់កម្មវិធីស្តារ និងអភិរក្សដំរីអាស៊ី សត្វព្រៃប្រភេទកម្រ និងជិតផុតពូជនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក គង់ គីមស្រេង តំណាងអគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងអង្គការដៃគូអភិរក្សជាតិ និងអន្តរជាតិ រួមមាន៖ Fauna & Flora, CI, Wildlife Alliance, WWF, WCS, IUCN, NatureLife Cambodia, WEA និង ACCB នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិអភិរក្សសត្វដំរីអាស៊ី ឆ្នាំ២០២០–២០២៩ ។ ពិនិត្យបញ្ហាប្រឈម និងតម្រូវការអាទិភាព ។

ពិភាក្សាអំពីលទ្ធភាព និងយន្តការស្វែងរកមូលនិធិ ។ កំណត់ និងពិភាក្សាអំពីប្រភេទរាតត្បាតដែលប៉ះពាល់ដល់ទីជម្រកសត្វដំរីអាស៊ី និង កំណត់ទិសដៅ និងសកម្មភាពអាទិភាពបន្ទាប់ ព្រមទាំងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះរៀបចំដោយ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ក្រោមការគាំទ្រថវិកាពី Wildlife Warriors ៕

ដោយ៖ ណយ នឿន (ប្រភព៖Fauna & Flora)





