ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសំណេះសំណាល និងផ្តល់អំណោយដល់សិស្សជ័យលាភីបាក់ឌុប ឆ្នាំ២០២៦ មកពីស្រុកត្បូងឃ្មុំ អូររាំងឪ និងពញាក្រែក
AKP ត្បូងឃ្មុំ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--







ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ មកពីស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ សរុបចំនួន ២ ៤៨៥នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំនៅក្នុងមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
រូបថត AKP-ត្បូងឃ្មុំ





